ជាមោទកភាពឧកញ៉ាមោទនភាពជាតិខ្មែរ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group និងជាសហគ្រិនឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់ Excellence Brand និងតំណែងជាអនុប្រធាន Asia Pacific TOP Excellence Brand Committee (APC) , Asia Pacific កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។ ពេលនេះលោកក៏ទទួលបាន ទទួលបានគោរមងាជា Dato Sri ពីខ្សែរាជវង្សនៃប្រទេសឥណ្ឌូនេស៊ី ដែលមានឋានៈស្មើរ អ្នកឧកញ៉ា ពីក្រុមប្រឹក្សារាជវង្ស នៃព្រះរាជាអាត់ជេរ ដារុយសាឡឹម (ATJEH DARU SSALAM) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៩ វិច្ឆិកា ២០២៤ ។ ដែលគោរមងាជា Dato Sri មានការទទួលស្គាល់ ពីបណ្ដាប្រទេស ផ្សេងៗដូចជា ហើយអាចមានប្រសិទ្ធភាពប្រើប្រាស់បាននៅ ៤ ប្រទេស ផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងឥណ្ឌា នេះជាប្រតិសាស្រ្តលើកដំបូងគេសម្រាប់ សហគ្រិនខ្មែរក្នុងប្រទេសកម្ពុជា ។


អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត លោកបាន មានប្រសាសន៍នៅក្នុងពិធីបំពាក់គោរមងានិងគ្រឿងឥស្សរិយយសដែលមានវត្តមានភ្ញៀវអន្តជាតិដែលជាម្ចាស់ក្រុមហ៊ុននិងវិនិយោគិនមកពីបណ្តាប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់ និងសិង្ហបុរី  ថានេះក៏ជាឱកាសបង្កើនទំនាក់ទំនងល្អ ការបង្កើនពាណិជ្ជកម្ម និងការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាយើង ។ អ្នកឧកញ៉ា ក៏បានបង្ហាញពីភាពវិជ្ជមាន ថារាល់អ្នកវិនិយោគដែលបានមកដល់ ប្រទេសកម្ពុជា គឺបានចាប់អារម្មណ៍ខ្លាំង លើសុខសន្ដិភាពស្ថេរភាពនយោបាយ ដែលកម្ពុជាកំពុងមាន និងរក្សាបានយ៉ាងប្រសើរ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យអ្នកនិយោគកាន់តែមានទំនុកចិត្ត ។ 

អ្នកឧកញ៉ាផ្ទាល់ក៏កំពុងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារនិងប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា ។ គួរជម្រាបជូនដែរថា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ជាអគ្គនាយកក្រុមហ៊ុន ECON Group លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សារាជវង្សនៃព្រះរាជាអាត់ជេរ ដារុយសាឡឹម (ATJEH DARU SSALAM) ប្រទេសឥណ្ឌូនេស៊ី។ លោកបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតស្នាដៃ និងសមិទ្ធិផលថ្មីៗជាច្រើនទៀត ក្នុងន័យរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ៕