ភ្នំពេញ ៖ 

យុវជនជាអ្នកដឹកជញ្ជូនក្រុមហ៊ុន food panda ម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូ១គ្រឿង រួមនិងសំបុត្រមួយច្បាប់ ជូនឪពុកម្តាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះមានឈ្មោះ ម៉ឺ រតនៈ អាយុ២៤ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនម្អូបអាហារក្រុមហ៊ុន food panda  រសនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជាអ្នកដឹកជញ្ជូនម្អូបអាហាrក្រុមហ៊ុន food panda ម្នាក់ បានជិះ ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1iJ -1196 ជិះចេញពីរង្វង់មូលកួចកាណុង រួចឡើងលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត។ ខណៈពេលជិះ មកដល់ពាក់កណ្តាលស្ពាន ទុកម៉ូតូចោលនិងសំបុត្រ១ច្បាប់ផ្ញើជូនឪពុកម្តាយ រួចសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួន បន្សល់ទុកនៅសំបុត្រមួយច្បាប់ជាបណ្ដាំចុងក្រោយ ផ្ញើជូនឪពុកម្តាយ រួមទាំងម៉ូតូមួយគ្រឿង ហើយភ្លាមនោះដែរ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភាពៗផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ក៏បានយកសម្ភារៈដែលយុវជនខាងលើបន្សល់ទុកនៅលើស្ពានជ្រោយចង្វារ មករក្សាទុកនៅប៉ុស្ថិ៍នគរបាលសង្កាត់ជ្រោយចង្វារ និង បានប្រគល់ សម្ភារៈដែលយុវជនខាងលើបន្សល់ទុកឲ្យទៅក្រុមគ្រួសារយកត្រឡប់ទៅផ្ទះវិញ ៕