រាជធានីភ្នំពេញ ៖
បុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាក់ទៀត បានបើករថយន្ត មួយគ្រឿង ឡើងវ៉ារថយន្តនៅពីមុខ ក៏ជ្រុលទៅបុកចំពីក្រោយនៃរថយន្ត Lexus RX 400h បត់ឆ្លងផ្លូវ រងការខូចខាត សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង 8:00 យប់ត្រូវនឹងថ្ងៃទី31 ខែតុលាឆ្នាំ 2024 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Lexus RX400h ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-3390 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី៤នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងឆ្លងផ្លូវ ។ ខណៈឆ្លងជិតនិងផុត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 2A-4444 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងមកត្បូង ។
ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បើកវ៉ាជែងពីរថយន្តមួយគ្រឿងនៅពីមុខក៏ជ្រុលទៅបុកចំពីក្រោយជំហៀងខាងស្តាំរថយន្តLexusRX4000h យ៉ាងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុ ដោយភាគីសងខាងមិនចង់វែងឆ្ងាយ ក៏ធ្វើការសម្របសម្រួលគ្នាសងជាសំណងបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕