ខេត្តបាត់ដំបង ៖ 

ផ្ទុះកំប៉ុងហ្គាសនៅពេលដាំស្ល បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី៦ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានបញ្ជាក់ថាករណីអគ្គិភ័យកើតឡើងខាងលើនេះដែរ បណ្ដាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងទំហំ ៦ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្គសី ឆេះអស់ទាំងស្រុង រួមជាមួយសំភារៈមួយចំនួនផងដែរ ដែលម្ចាស់ផ្ទះ ឈ្មោះ មឿង រតនា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ មានសមាជិកគ្រួសារចំនួន៥នាក់ ស្រី២នាក់ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក  កំរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដា បានចេញអន្តរាគមន៍ជួយពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០១ឡានផងដែរ ៕