ខេត្តពោធិ៍សាត់ ៖
ត្រីចំរុះល្អិតៗប្រមាណ៨១០គីឡូក្រាម ត្រូវបានចាក់លែងចូលបឹងធម្មជាតិវិញ ក្នុងកិច្ចប្រតិបត្តិការកម្លាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នារយៈពេលចុងខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ នេះ បើយោងតាមប្រសាសន៍មន្រ្តីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីជំនាញដដែល ឲ្យដឹងទៀតថា ត្រីចំរុះល្អិតៗ៨១០គីឡូក្រាមដែលសង្រ្គោះបានខាងលើ បន្ទាប់ពីបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងសាច់អួន និងស្បៃមុង)ចំនួន៥៤ខ្សែ ស្មើនិងប្រវែង១៤.៤០០ (១ម៉ឺន៤ពាន់៤រយ)ម៉ែត្រ, ក្បាល(បរ និងលូកងស្បៃមុង)ចំនួន៨៩គ្រឿង, បង្គោលចម្រឹង ២១០២ដើម រួមទាំងឧទាហរណ៍រួមផ្សំ(ឈ្នក់)អំពូលភ្លើង ផងដែរ ។ បញ្ហាខាងលើ មន្ត្រីជំនាញ សន្យានឹងបន្តកិច្ចសហការ ចុះបង្រ្កាបជានិច ដើម្បីរក្សាត្រីមេពូជទុកពងកូន ៕