ខេត្តបាត់ដំបង ៖ 

ឆ្លងចរន្តភ្លើងសូឡាបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងផ្អើលទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី៥ ភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ 

ករណីអគ្គិភ័យកើតឡើងនេះដែរ បណ្តាលឲ្យឆាបឆេះផ្ទះមួយខ្នងទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ សង់អំពីឥដ្ឋក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ម៉ម ជីតា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាអ្នកទិញអេតចាយ រស់នៅភូមិវាលចម្បាំង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង  ។

សម្ភារៈខូចខាតក្រៅពីផ្ទះ មានប្រាក់ចំនួន ២,៣០០,០០០រៀល (ពីរលានបីសែនរៀល) ,មាសចំនួន០៥ហ៊ុន ,ទូរស័ព្ទ០១គ្រឿង ,ម៉ូតូចាស់០១គ្រឿង និងសម្ភារៈកាប់សាច់ឡានគិតជាលុយប្រហែល ២០០០ដុល្លា នឹងសម្ភារៈមួយចំនួនទៀត ៕