ខេត្តកណ្តាល ៖ 

អគ្គិភ័យមួយ បានឆេះអស់ផ្ទះមួយខ្នង ដោយផ្តើមចេញពីសាកទូរស័ព្ទហើយទុកចោលលើពូក រួចម្ចាស់ផ្ទះដើរចោល បណ្តាលឲ្យផ្ទុះថ្មទូរស័ព្ទ ឆេះពូករាលដល់ឆេះផ្ទះអស់ទាំងស្រុង  ដែលហេតុការអគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ឲ្យដឹងថា÷ លំនៅដ្ឋានមួយខ្នងដែលឆេះនោះ គឺជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ជា រាម ភេទប្រុសនិងឈ្មោះ ហួន សុខា ភេទស្រី  ដែលមានទំហំ ៦មX៩ម សង់ពីឈើប្រក់ស័ង្កសី បានឆេះអស់ទាំងស្រុង  ដោយសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកមូលហេតុ គឺទទួលបានការបញ្ជាក់ពីជនរងគ្រោះជាម្ចាស់ផ្ទះ បានសាកទូរសព្ទ័ ដាក់ចោលលើពូក ហើយដើរចោលយូរ  ដែលបណ្តាលឲ្យថ្មទូរសព្ទ័បានសាកពេញរហូតឡើងកំដៅខ្លាំង ហួសការផ្ទុកចរន្ត ផ្ទុះឆេះពូក និងឆេះរាលដាលដល់ផ្ទះតែម្តង ។ 

សម្ភារៈដែលខូចខាតក្នុងអគ្គិភ័យនេះ រួមមាន៖ 

- ឆេះផ្ទះ០១ខ្នងអស់ទាំងស្រុង - ឆេះម៉ូតូចំនួន០២គ្រឿង- អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១០ សន្លឹក

-ប័ណ្ណក្រីក្រចំនួន ០១សន្លឹក-បង្កាន់ដៃប្លង់ដីចំនួន ០១សន្លឹក - ប្រាក់រៀលចំនួន ១០០០,០០០រៀល( មួយលានរៀល) -និងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត ៕