ខេត្តកណ្ដាល ៖
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកមកទិញ បានទាំង០៣នាក់ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចបន្ទប់ជួលជនសង្ស័យ ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
លោកវរៈសេនីយ៍ទោ ខាន់ ចាន់ថា អធិការរងនគរបាលស្រុកកោះធំ បានប្រាប់ឲ្យដឹងថា÷ជនសង្ស័យប្រុសស្រីចំនួន០៣នាក់៖
១-ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា(ហៅតា) ភេទស្រី អាយុ ២៣ឆ្នាំ ។
២-ឈ្មោះ ម៉េន រាជ(ហៅរាក់) ភេទប្រុស អាយុ២២ឆ្នាំ ។
៣-ឈ្មោះ ដង់ ចាន់(ហៅពក,រ៉ាន់) ភេទប្រុស អាយុ២៧ឆ្នាំ ។
ជនសង្ស័យទាំង០៣នាក់ បានធ្វើតេស្ដរកសារធាតុញៀនក្នុងទឹកនោម លទ្ធផលវិជ្ជមាន ទាំងអស់។ ចំពោះវត្ថុតាងដកហូត រួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន០១កញ្ចប់ធំ ទម្ងន់១០,៣០g(ដប់ក្បៀសសាមសិបក្រាម)។ -ទូរស័ព្ទដៃ០៣គ្រឿង ។ -ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០២ និងថង់សម្រាប់វេចខ្ចប់មួយចំនួនធំ។ -ដែកកេះចំនួន០២ និងកន្ត្រៃ០១ ។-វិក្កយបត្រវេរលុយវីងចំនួន០១ សន្លឹក។ -ស្លាកម៉ូតូលេខ ភ្នំពេញ1AQ-2285 ចំនួន០១។ -ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១។ -ម៉ូតូចំនួន០២គ្រឿង៖ម៉ាក Honda Scoopy I ពណ៌ស ស្លាកលេខ កណ្តាល1T-2757និងម៉ាក Honda dream C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1Q-9410 ។
នៅចំពោះមុខសមត្ថកិច្ច, ឈ្មោះ ភ័ណ្ឌ សុភ័ក្រ្តា បានឆ្លើយសារភាពថា÷ចំពោះថ្នាំញៀនចំនួន១កញ្ចប់ធំខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយបានមកពីសង្សាខ្លួន ឈ្មោះ ស៊្រឺ ស្រ៊ីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្លង់សាន្ត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ជាអ្នកប្រគល់ឲ្យខ្លួនទុកលក់និងចែកចាយបន្តប្រាកដមែន ។
ក្រោយស្ដាប់ចម្លើយជនសង្ស័យរួច កម្លាំងផ្នែកជំនាញ បន្តស្រាវជ្រាវតាមជំនាញរហូតឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀត គឺឈ្មោះ ម៉េន រាជ និងឈ្មោះ ដង់ ចាន់ ដែលមករកទិញថ្នាំញៀនពីឈ្មោះ ភ័ណ្ឌ សុភ័ក្ដ្រា នៅចំណុចផ្លូវបេតុងមុខបន្ទប់ជួល ភ័ណ្ឌ សុភ័ក្ដ្រា តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងណុំរឿង ចាត់ការបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនសង្ស័យឈ្មោះ ស៊្រឺ ស៊្រីន ជាសង្សារបស់ ភណ្ឌ័ សុភក្ត្រា ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ៕