ខេត្តកណ្ដាល ៖
មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដោយប្រទះឃើញសាក.ស.ព. សង្ស័យជាអំពើឃាត.កម្ម.ដោយយកសាកសព ទៅទម្លាក់ផ្លុងចោលក្នុងទឹកប្រឡាយ «វីរៈមួយ» ស្ថិតនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ និង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ក្នុងករណីនេះដែរ កម្លាំងផ្នែកពិនិត្យវិភាគសហការជាមួយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងសមត្ថកិច្ចឃុំ ឈើទាល បានឲ្យដឹងថាជនរងគ្រោះអាយុប្រហែល២០ឆ្នាំ ស្លៀកខោកាប៊យជើងវែង ពាក់អាវ ពណ៌ខ្មៅដៃវែង មានមួកពីក្រោយ ។ ក្រោយពីអាជ្ញាធរនិងសមត្ថកិច្ច បានពិនិត្យរួច បានយកសាកសពជនរងគ្រោះ មកបញ្ចុះនៅបរិវេនវត្ត ស្រែអំពិល រង់ចាំបងប្អូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕