បាត់ដំបង៖ បុរសជាអ្នកបើកបរពីរនាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន(ស្តុបសាលាខេត្ត) ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ
បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរកើតឡើងរវាងរថយន្តម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BI-3902
បើកបរដោយឈ្មោះ រុន តិច ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិហៃសាន
ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច ចំណែករថយន្ត០១គ្រឿងទៀតម៉ាក TOYOTA RAIZE ពណ៌ខៀវ ពាក់ស្លាកលេខ
កម្ពុជា TEY.6373 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង
លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង និងបន្តបុករះទៅនិងស្លាកសញ្ញាប្រាប់ផ្លូវមួយផ្ទាំងនិងរូបសំណាកព្រះឆាយាល័ក្ខណ៍នៅចំហៀងខាងជើងសាលាខេត្តបាត់ដំបង
បណ្តាលអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ស្រាល
ដោយឡែករថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុអ្នកបើកបរខាងរថយន្ត
TOYOTA
RAIZE ត្រូវបានដឹកទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យចំណែករថយន្តទាំង០២គ្រឿង
ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មកវាស់វែងស្ទូចយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖រៀម សាលី