ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿង ត្រូវបានគេប្រទះឃើញដួលទុកចោលនៅលើផ្លូវរថភ្លើងហើយគេពុំដឹងថា ម៉ូតូនោះ ម្ចាស់ផ្តួលទុកចោលឬក៏ពាក់ព័ន្ធបទល្មើសអ្វីនោះទេ។ ការប្រទះឃើញម៉ូតូនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយអ្នកភូមិក៏បានរាយការប្រាប់លោកមេភូមិ រាយការណ៍បន្តទៅកាន់នគរបាលឲ្យចុះទៅយករក្សាទុកនិងធ្វើការស្រាវជ្រាវរកម្ចាស់។
ម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿងដែលប្លុងចោលនោះ ពណ៌ក្រហម លាយប្រផេះពាក់ស្លាកលេខភ្នំពេញ1BN-5805 ហើយកែបម៉ូតូនេះរបើក ដោយពុំសោឡើយ។ តាមកម្មករសំណង់ស្នាក់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថានៅវេលាម៉ោងប្រមាណ៤និង៤៥នាទីព្រឹក គាត់បានឃើញមានរថយន្ត២គ្រឿងបើកបរតាមផ្លូវនោះ ។ ខណៈនោះ បានឮសូរសម្លេងមនុស្សប្រុសឈ្លោះប្រកែកគ្នាខ្លាំងៗ ដោយមិនដឹងថាមានរឿងអ្វីនោះទេ ហើយពុំចាប់អារម្មណ៍ឡើយ ស្រាប់តែក្រោយមកអ្នកភូមិរំដួលត្បូងធ្វើដំណើរឆ្លងកាត់ បានទៅប្រាប់មេភូមិនិងរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្នោរ ឲ្យចុះទៅពិនិត្យ។
ដោយរកពុំឃើញម្ចាស់ នគរបាលក៏បានទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យទៅទទួលយកវិញ ។ ទោះបីជាយ៉ាងណាគេពុំដឹងថា ម៉ូតួនោះត្រូវគេផ្ដួលចោល ឬ ក៏ម្ចាស់ស្រវឹងស្រាជិះដួលទុកចោលនោះទេ ៕ ដោយ៖ម៉េង ធា