រាជធានីភ្នំពេញ ៖
ជនសង្ស័យចំនួន៤ នាក់ ក្នុងនោះម្នាក់ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់)នៅក្នុងដង្កោ និង៣នាក់ប្រើកាំបិតប៉័ង តោ កាប់ប្លន់យកម៉ូតូ ត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ធ្វើសន្និសិទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៤ នេះ ។
ជនសង្ស័យដែលបង្ហាញមុខ១.ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តក ណ្តាល ជាជនដៃដលប៉ុនប៉ងឃាតកម្ម។ ចំណែក៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ១.ឈ្មោះ-ឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ,២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ និង៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជាអ្នកទទួលផលចោរកម្ម ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាដោយមានបទបញ្ជាពីឯកឧត្ត មស ថេត អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ព្រមទាំងនគបាលអធិការដ្ឋានខណ្ឌដង្កោនិងអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៕