ខេត្តកណ្ដាល ៖
សមត្ថកិច្ចអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនបានហើយ! ជនត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥និង០៥នាទីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និង កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានដឹកនាំដោយលោក សេង វុធ អភិបាលរងស្រុកស្អាង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនបានហើយ! ជនត្រូវចោទឈ្មោះ ឈឿន ប៊ុនថា(ស៊ីស) ភេទ ប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ លេខ ៣៤៧ ចខ/ញ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕