ខេត្តបាត់ដំបង ៖ 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០២នាក់ក្រោយពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ក្មេងទំនើងត្រូវបានឃាត់ខ្លួន -ទី១- ឈ្មោះ គឹម ខ្វៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ -ទី២- ឈ្មោះ ហេង សារ៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ 

ក្រោយពីឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូនិងបានឲ្យម្តាយ ព្រមទាំងសមាជិកភូមិពេជ្រចិន្តា មកធានាយកទៅលំនៅដ្ឋានវីញ។ រីឯម៉ូតូរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក រយៈពេល ០៣ខែផងដែរ ៕