ខេត្តកំពង់ធំ ៖
បុរសម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកក្រម៉ាចងភ្ជាប់និងឈើបង់បាញ់ជំទុលស្ពាន បណ្តាលឲ្យស្លាប់ សង្ស័យថាមានវិបត្តិផ្លូវ។ ករណីនេះត្រូវបានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច នៅម៉ោងប្រមាណ៥និង២០នាទីព្រលឹមស្រាងៗថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានកំពង់ធំ(ចាស់)ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាសពជនរងគ្រោះ មានឈ្មោះរ៉េត សុខជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយការពិនិត្យសាកសព មានស្នាមជាំទ្រុឌបញ្ឆិតក ពីក្រោមឡើងលើ ជាស្នាមខ្សែចំណង បញ្ជាក់ថាជនរងគ្រោះ ពិតបានធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានពាក់ព័ន្ធទបទល្មើសព្រហ្មទណ្ឌអ្វីឡើយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការសម្រេចចិត្តធ្វើអត្តឃាតនេះ ព្រោះមានវិបត្តិផ្លូវចិត្ត។ បច្ចុប្បន្ន សាកសព បានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕