ខេត្តកណ្ដាល ៖ 

នៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១១ ធ្នូ ២០២៤ កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចអគារវប្បធម៌ ភូមិតាខ្មៅ០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏ទទួលបានពត៌មានថា បុរសម្នាក់ឈ្មោះ សុខ វណ្ណឌីន សង្ស័យមានថ្នាំញៀន ។

ភ្លាមនោះ សមត្ថកិច្ច បានធ្វើកាឃាត់ ហើយ ឆែកឆេររកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច ដាក់នៅក្នុងកញ្ចប់បារី MEVIUS (ម៉េវី   អឹស) ទុកក្នុងហោប៉ៅខោខាងមុខ ហើយ សមត្ថកិច្ច ក៏បានរាយការណ៍ជូនលោកអធិការ នាំជនសង្ស័យ មកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសួរនាំ ។

ជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនៅក្នុងកញ្ចប់បារី MEVIUS(ម៉េវី អឹស) នោះ ជារបស់ខ្លួនដែលបានទិញពីគេ នៅភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ១០-០០០៛(មួយម៉ឺនរៀល)ពិតប្រាកដ មែន ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី ៕