ខេត្តបាត់ដំបង ៖
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ។
នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដតហូតបានវត្ថុតាង រួមមាន៖
១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់ ទម្ងន់ ៩.៤១(៩ក្បៀស៤១) ក្រាម
២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង
៣-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
៥.ទូរស័ព្ទដៃចំនួន០៥គ្រឿង
៦.ប្រាក់ខ្មែរចំនួន ១,១០០,០០០រៀល (មួយលានដប់ម៉ឺនរៀល)។
៧.ម៉ូតូចំនួន០២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី ៕