រាជធានីភ្នំពេញ ៖
បុរសម្នាក់ ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ គឺជាឃាតករដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈ នៅចំណុចស្តុប ២០០៤ កាលពីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០៤នេះ។ នេះបើតាមការអះអាងរបស់នគរបាលខណ្ឌសែនសុខ បន្ទាប់ពីមានការស្រាវជ្រាវនិងមើលតាមកាមេរ៉ាសុវត្ថិភាព ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនៅពេលដំណើរគ្នានោះ គឺជាឃាតករដែលវាយសម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈនៅចំណុចស្តុប ២០០៤ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមនគរបាលឲ្យដឹងទៀតថា ឃាតករ បានជិះម៉ូតូម៉ាកហុងដាសេ១០០ កូរ៉េមួយគ្រឿងបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះ រួចក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពវាយទៅលើជនរងគ្រោះនិងរូបថត៣សន្លឹកព្រមទាំងទូរស័ព្ទ១គ្រឿង ។
គូបញ្ជាក់ថា ស្ត្រីជាអ្នកលក់ភេសជ្ជៈនិងទឹកសុទ្ធម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់និងដែកថ្នាំងអំពៅ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉កមកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង ៕