ខេត្តកោះកុង ៖
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨:៤០នាទីព្រឹក មានករណីមនុស្ស ស្លាប់ម្នាក់ នៅចំណុចទឹកសមុទ្រព្រែកកោះប៉ោ (ជាប់ផែ អូប័រ) ស្ថិតនៅភូមិ ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សាកសពជនរងគ្រោះឈ្មោះ ឈឿន កូឡាប ភេទស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ស្រុកកំណើត ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ពីមូលហេតុថាសាកសពស្លាប់ដោយសារលង់ទឹកសមុទ្រព្រែកកោះប៉ោ អាចបណ្ដាលមកពីមានជំងឺប្រចាំកាយ រលាកស្រោមខួរក្បាល ។
ក្រោយពេលពិនិត្យសាកសព ឃើញថាក្បាល ដងខ្លួននិងអវ:យវ: ពុំមានស្លាកស្នាមនោះទេ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនឈ្មោះ វ៉ាង ប្រង់ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យបូជាតាមប្រពៃណីនៅវត្ត នាងកុក ៕