ខេត្តបាត់ដំបង ៖
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៣នាក់ជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធពីបទលួច ទទួលផលចោរកម្ម និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
០១/ ឈ្មោះ ហ៊ុន ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ០២/ ឈ្មោះ សុខ នឿន ហៅ ម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ
ជនសង្ស័យទាំងពីរនាក់ បានជួលបន្ទប់ផ្ទះសំណាក់ពេជ្រចិន្តា ធ្វើសកម្មភាពលួចយក ម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងរបស់ឈ្មោះ ណន វីរ: ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង៖ ម៉ូតូ Xcenter ១គ្រឿង, គ្រឿងញៀនប្រភេទម្សៅក្រាមម៉ាទឹកកក ( Ice ) ទម្ងន់ ០.៥៥ ក្រាម (សូន្យក្បៀស៥៥) ,ទូរស័ព្ទដៃ ០២គ្រឿង, ប្រដាប់កាច់សោរម៉ូតូ០២, សោរខ្សៀ ១ និងប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បន្ទាប់មក ក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្មៀន សេរីសុគន្ធា ហៅនួន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរកម្មករ នៅត្រង់ចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធអ្នកទទួលផលចោរកម្ម រួមជាមួយវត្វុតាងម៉ូតូហុងដាឌ្រីម ០១គ្រឿង និងទួរស័ព្ទ០១គ្រឿងផងដែរ ៕