ខេត្តបាត់ដំបង ៖ 

បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីដើរចុះទៅមើលលបនៅក្នុងស្ទឹងក្បែរសំណង់ ក៏រអិលជើងដួលបោកក្បាលធ្លាក់ចូលទឹក ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១៧និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសំណង់ស្ទាក់ទឹកព្រៃខ្ពស់ ស្ថិតក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះ ថេត ថឿត ហៅ វៃ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរងគ្រោះបានជាន់ស្លែបណ្តាលឲ្យរអិលជើងដួលបោកក្បាលផ្កាប់មុខចូលទឹក នៅពេលដើរចុះទៅមើលលបដាក់ក្នុងស្ទឹង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕