រាជធានីភ្នំពេញ ៖ 

ករណីអគ្គិភ័យមួយ បានកើតឡើង ដោយភ្លើងបានឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កន្លែងអាជ្ញាធរមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។ 

ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែង ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយទ្រលោមចេញពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយកន្លែងខាងលើមកខាងក្រៅ ទើបបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ និងរថយន្តរបស់ការិយាល័យនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញចំនួន ២គ្រឿង ចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលាផងដែរ ។

ក្នុងករណីអគ្គីភ័យនេះដែរ គឺបានកើតឡើងនៅក្នុងផ្ទះទុកចោលមួយកន្លែង ដោយសារតែ ក្រុមជក់ថ្មាំដុត ហើយកន្លងមាន សមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ២ឡានផងដែរ ៕