កំពង់ធំ​ ៖ 

អនុវត្តតាមបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កំលាំងផែនជំនាញ ព្រហ្មទណ្ឌ សហការជាអធិការដ្ឋាន នគរបាលស្រុកសណ្ដាន់ បានចុះស្រាវជ្រាវបង្ក្រាប និង ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨នាក់ នៅចំណុចភូមិទំអរ ឃុំ ទំរីង ស្រុកសណ្ដាន់ បន្ទាប់ពីក្រុមក្មេងទំនើងខាងលើនេះ បានផុសបង្ហោះដាវ កាំបិតសំញ៉ែង តាមTik Tok ។

ទាក់ទងការបង្ក្រាបករណីក្មេងទំនើងនេះ ត្រូវបាននគរបាលអនុវត្តជំនាញ បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានគរបាលហើយ ដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថាករណីក្មេងទំនើង ដែលថតបង្ហោះរូបភាពសកម្មភាពបង្កភាពអនាធិបតេយ្យលើបញ្ដាញសង្គម Tik Tok ត្រូវបានមហាជនជាច្រើនសំដែងការមិនពេញចិត្តនិងចូល comments សំណូមពរឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកវាស់កម្ពស់ អប់រំណែនាំ និងធ្វើកិច្ចសន្យាលុប និងបញ្ឍប់សកម្មភាព ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ៕