កាលពីថ្ងៃចន្ទ ទី13 ខែមករា ប្រទេសអ៊ីរ៉ង់ បានបន្ថែមយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រផលិតក្នុងស្រុកចំនួន 1000 គ្រឿងទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ យន្តហោះគ្មានមនុស្សបើក ដែលរចនា និងផលិតឡើងដោយក្រសួងការពារជាតិប្រទេសអ៊ីរ៉ង់ ត្រូវបានចែកចាយដល់អង្គភាពប្រយុទ្ធនៅទូទាំងតំបន់នៃប្រទេស ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក អេហ្ស៊ីសណាសឺហ្សាដេស (Aziz Nasirzadeh) បាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងនេះ នឹងពង្រឹងសមត្ថភាពការពាររបស់អ៊ីរ៉ង់ និងបើកការវាយប្រហារលើសត្រូវរបស់ខ្លួនក្នុងពេលចាំបាច់"។ គួរបញ្ជាក់ផងដែរថា យន្តហោះគ្មានមនុស្សបើកទាំងនេះ អាចហោះហើរបានក្នុងចម្ងាយប្រមាណ 2000 គីឡូម៉ែត្រ និងបំពាក់ជាមួយមុខងារទំនើបៗ រួមទាំងថាមពលបំផ្លិចបំផ្លាញខ្ពស់ ប្រពន្ធ័វាស់ស្ទង់រ៉ាដាដែលមានកម្រិតទាប និងប្រពន្ធ័ប្រតិបត្តិការស្វយ័តដោយគ្មានការគ្រប់គ្រង ។