អាជ្ញាធរប្រទេសម៉ិកស៊ិកូបានស្ទាក់ចាប់ទូកចំនួន 3 គ្រឿង នៅជិតឆ្នេរសមុទ្រ កាបូ សាន ឡូកាស ដោយរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន 2.19 តោន។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ យន្តហោះ 2 គ្រឿង និងកងល្បាតសមុទ្រ ត្រូវបានដាក់ពង្រាយ សម្រាប់ប្រតិបត្តិការនេះ ហើយពលរដ្ឋម៉ិកស៊ិកូចំនួន 9 នាក់ ត្រូវបានចាប់ខ្លួន។ ទន្ទឹមនឹងនេះ កងទ័ពជើងទឹកម៉ិកស៊ិកូ ក៏បានដុតបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់មួយកន្លែងក្នុងទីក្រុង ស៊ីណាឡាវ ដែលមានទំហំប្រមាណ 1500 ម៉ែត្រការ៉េ។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរឹបអូសផលិតផលសម្រេចចំនួន 15 គីឡូក្រាម សារធាតុគីមី និងឧបករណ៍ចំរាញ់គ្រឿងញៀន។