ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅទីក្រុង លូស សសីស (Los Sauces) ប្រទេសឈីលី បានឆក់យកជីវិតអ្នកពន្លត់អគ្គីភ័យចំនួន 3 នាក់ និងមនុស្ស 9 នាក់ផ្សេងទៀតរងរបួស ខណៈដែលពួកគេព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ។ ភ្លើង បានឆាបឆេះលើផ្ទៃដីប្រមាណ 400 ហិកតា និងបានជំរុញឲ្យមានការប្រកាសអាសន្ន និងការជម្លៀសប្រជាជនចេញពីតំបន់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសឈីលីកំពុងជួបប្រទះនូវរដូវក្តៅស្ងួត និងសីតុណ្ហភាពក្តៅ ហើយក៏រំពឹងថានឹងមានភ្លើងឆេះព្រៃជាបន្តបន្ទាប់ ខណៈដែលភ្លើងឆេះព្រៃដ៏សាហាវកាលពីឆ្នាំមុន បានឆក់យកជិវិតមនុស្សប្រមាណ 130 នាក់។