រថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឡើងនៅជិតតំបន់ឧស្សាហកម្មមួយកន្លែងកណ្តាលប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស 5 នាក់ និងប្រមាណ 30 នាក់ទៀតរងរបួស។ ករណីផ្ទុះនៅក្នុងទីក្រុង មូលតាន់ (Multan) នៃខេត្ត ផាន់ចាប (Punjab) នេះ ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាច្រើននៅក្បែរនោះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់អណ្តាតភ្លើងដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយក្រុមមន្ត្រីកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះនេះ។