យោងតាមសេវាសង្គ្រោះបន្ទាន់របស់ប្រទេសឆេកបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី12 ខែមករាថា មានមនុស្ស 6 នាក់បានស្លាប់ 8 នាក់រងរបួស និង 30 នាក់ទៀតត្រូវបានជម្លៀសចេញ នៅពេលដែលស៊ីឡាំងហ្គាសមួយបានផ្ទុះឡើងនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង ម៉ូស (Most) របស់ប្រទេសឆេក ដោយបានដុតបំផ្លាញអគារនេះស្ទើរតែទាំងស្រុង។ យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសឆេក មូលហេតុនៃការផ្ទុះនេះ ទំនងជាការកើនឡើងនៃម៉ាស៊ីនកម្តៅ ដែលបង្កជាការឆាបឆេះ នឹងផ្ទុះនេះឡើង។