គ្រោះរញ្ជួយដីកម្រិត 6.8 រ៉ិចទ័រ បានវាយប្រហារតំបន់ ស៊ីជាំង របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ទី7 ខែមករា ដោយបានសម្លាប់មនុស្សចំនួន 126 នាក់ និងប្រមាណ 188 នាក់ទៀតរងរបួស។ ភ្លាមៗនោះ កងកម្លាំងជួយសង្គ្រោះរបស់ប្រទេសចិន បានជួយសង្គ្រោះអ្នកជាប់គាំងក្នុងគំនរបាក់បែកនៃអគារចំនួន 407 នាក់ រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន 14 កន្លែង សម្រាប់មនុស្សប្រមាណ 3 ម៉ឺននាក់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ។