យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការបាក់ដីយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ មាយណាស់ ហ្កេរ៉េស (Minas Gerais) របស់ប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ 7 នាក់ និង 4 នាក់ទៀងបាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី12 ខែមករា។ គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងការបាក់ដី ដែលជំរុញឲ្យអាជ្ញាធរប្រកាសស្ថានភាពនៃគ្រោះមហន្តរាយជាសាធារណៈរយៈពេល 180 ថ្ងៃ ។