យ៉ាងហោចណាស់សាកសពកម្មកររ៉ែខុសច្បាប់ចំនួន 78 នាក់ ត្រូវបានទាញចេញពីអណ្តូងរ៉ែនៅប្រទេសអាហ្វ្រិកខាងត្បូង។ សាកសពសរុបចំនួន 78 នាក់ និងអ្នកនៅរស់រានមានជីវិតចំនួន 166 នាក់ ដែលខ្លះមានសភាពស្លេកស្លាំង និងវង្វេងស្មារតី ត្រូវបានជួយសង្គ្រោះ ខណៈដែលមានមនុស្សជាច្រើនទៀត នៅបន្តជាប់ក្នុងអណ្តូងរ៉ែដែលមានជម្រៅជាង 2 គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង ចូហេនេសបឺក។ ចំនួនអ្នកស្លាប់នៅអណ្តូងរ៉ែនេះ គឺជាការស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ខណៈដែលអ្នកនៅរស់រានមានជីវិតទាំង 166 នាក់ ដែលត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម រួមមាន អន្តោប្រវេសន៍ខុសច្បាប់ ការរំលោភបំពាន និងការជីកយករ៉ែខុសច្បាប់។