ប៉ូលិសកូឡុំប៊ីរឹបអូសបានកូកាអ៊ីន 8.2 តោន ដែលគ្រោងបញ្ជូនទៅប្រទេសអេស្ប៉ាញ

International • January 23, 2025
ប៉ូលិសកូឡុំប៊ីរឹបអូសបានកូកាអ៊ីន 8.2 តោន ដែលគ្រោងបញ្ជូនទៅប្រទេសអេស្ប៉ាញ

អាជ្ញាធរប្រទេសកូឡុំប៊ីបានបញ្ជាក់កាលពីថ្ងៃពុធ ទី22 មករាថា គ្រឿងញៀនកូកាអ៊ីនចំនួន 8.2 តោន ដែលគ្រោងបញ្ជូនទៅកាន់ប្រទេសអេស្បាញ ត្រូវបានរឹបអូសនៅកំពង់ផែ ប៊ូណាវ៉េនធឺរ៉ា។ អាជ្ញាធរបាននិយាយថា គ្រឿងញៀនដែលដាក់បន្លំនៅក្នុងជី មានតម្លៃសរុបប្រមាណ 472 លានដុល្លារ ហើយគ្រោងនឹងបញ្ជូនទៅកាន់ទីក្រុង តូឡេដូ (Toledo) របស់ប្រទេសអេស្ប៉ាញ។ គួរបញ្ជាក់ផងដែរថា ទ័ពព្រៃឆ្វេងនិយម ដែលជាក្រុមឧក្រិដ្ឋជន កកើតឡើងដោយអតីតទាហានស្តាំនិយម និងក្រុមជួញដូរគ្រឿងញៀន មានជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀននេះ ដែលបានផ្តល់ហិរញ្ញប្បទានដល់ជម្លោះផ្ទៃនៅក្នុងប្រទេសកូឡុំប៊ីអស់រយៈពេលជាង 6 ទសវត្សរ៍ ដែលបានសម្លាប់ជិវិតមនុស្សសរុបប្រមាណ 45 ម៉ឺននាក់។






x Enlarged Image