ខេត្តកណ្តាល ៖

រថយន្តចំនួន០៤គ្រឿង រងការខូចខាតយ៉ាងដំណំ ក្នុងនោះ ស្រាល០១គ្រឿង និងរងរបួសធ្ងន់ស្រាលមនុស្សពីរនាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសេរីទំនើប ម៉ាកTOYOTA  ALPHARD បុករះ កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ នៅចំណុច លើកំណាត់ផ្លូវជាតិលេខ (1) ចន្លោះគីឡូម៉ែត្រលេខ 44-45 ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក ព្រុំសំណាង  អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងថានៅវេលាកើតហេតុ មានរថយន្ដ១ គ្រឿងម៉ាក TOYATA ALPHARD ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 2CB-8281 ទិសដៅ អ្នកលឿង ទៅ ភ្នំពេញ ពេលបើកមកដល់ចំនុចកើតហេតុ បានរេចង្កូតបុករះទៅលើរថយន្ដចំនួន០៣ គ្រឿង៖ ទី០១-រថយន្ដម៉ាកសាំយ៉ុង ស្លាកលេខភ្នំពេញ 2E-2275 បើកបរដោយឈ្មោះ ទាង វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ ។

រថយន្ដទី០២ ម៉ាក TOYOTA COROLLA  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-2599 បើកបរដោយឈ្មោះ ព្រុំ ភី ភេទប្រុស អាយុ៥១ឆ្នាំ ។ រថយន្ដទី០៣-ម៉ាកHYUNDAI MIGHTY ប្រភេទដឹកទំនិញ  ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A-2557 បើកបរដោយឈ្មោះ លី ធោន ភេទប្រុស អាយុ៣០ ឆ្នាំ។ ចំណែកអ្នករងរបួសធ្ងន់០១ នាក់ បានបញ្ចូនមកព្យាបាលនៅមណ្ឌលសុខភាពសំរោងធំ ។ 

លោកអធិការស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ តាមសេចក្តីសន្និដ្ធានរបស់សមត្ថកិច្ច គឺបណ្តាលមកពីអ្នកបើករថយន្ត TOYOTA ALPHARD បើកបរធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ទើបបណ្តាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះ ៕