បន្ទាយមានជ័យ ៖

ឃាត់ខ្លួនជនសង្ស័យ១នាក់ដែលយកដុំឥដ្ឋគប់ទៅលើជនរងគ្រោះបណ្តាលបែកក្បាលរឿងឈ្លោះប្រកែកគ្នាវ៉ៃទៅវិញទៅមកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុសអាយុ៣០ឆ្នាំភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបង្កហិង្សាដោយវ៉ៃតប់គ្នាបណ្តាលជនរងគ្រោះម្នាក់របួសបែកក្បាលហូរឈាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កឈ្មោះ លឿង ភ័ណ្ឌ និងដកហូតវត្ថុតាងបង្កមានដុំឥដ្ឋ ១ដុំ និងដុំថ្ម១ដុំជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យដែលកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ២០២៤ នៅចំណុចក្រោយកាស៊ីណូផារ៉ាមិចស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបង្ក ហិង្សាត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពគឺមូលហេតុវ៉ៃជនរងគ្រោះព្រោះឈ្លោះប្រកែកគ្នាហើយវ៉ៃទៅវិញទៅមកទើបទាញដុំឥដ្ឋនិងដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលរបួសបែក្បាលក្រោយសាកសួរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់ ៕