ក្រុងបាត់ដំបង ៖
ស្ត្រីចំណាស់ម្នាក់ រងរបួសធ្ងន់ក្រោយជិះម៉ូតូកង់បីបត់ឆ្វេង ត្រូវបានម៉ូតូ០១គ្រឿងផ្សេងទៀតមកបុកពីក្រោយ បណ្តាលឲ្យធ្លាក់មកលើដីនៅវេលាម៉ោង០៩និង៥០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងសណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូកង់បី០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1U-1832 បើកបរដោយស្ត្រីចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះ ក៏មានម៉ូតូម៉ាកSUZUKI UF ពណ៌ ស-ក្រហម មួយគ្រឿងពាក់ផ្លាក លេខ បាត់ដំបង1AL-3973 បើកបរដោយយុវសិស្សម្នាក់ទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយស្ត្រីចំណាស់ខាងលើធ្លាក់ពីលើម៉ូតូកងបីរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរស្នងការភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញវាស់វែងអនុវត្តតាមផ្លូវច្បាប់ ៕