កាលពីប៉ុន្មានសប្តាហ៍មុន កញ្ញា ដេត ស្រីនាឌ បានប្រកាសជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថានឹងចូលរួមប្រកួតបវរកញ្ញាម្តងទៀតនៅក្នុងឆ្នាំ២០២៥នេះ ។
ដោយឡែក កាលពីពេលថ្មីៗនេះ បវរកញ្ញាវ័យក្មេងរូបនេះ ក៏បានបង្ហាញវត្តមានចូលរួមប្រកួតនៅក្នុងកម្មវិធីដ៏ថ្មីសន្លាងមួយដែលមានឈ្មោះថា Miss Lakamo Cambodia 2025។ ដោយការមិនអាចផ្លាស់ប្តូរការគិតរបស់បងប្អូនចំពោះបញ្ហាដែលបានកើតឡើងអំឡុងពេលប្រកួត Miss Planet International 2024 ទើបការវិលត្រលប់មកប្រកួតនៅលើកនេះស្រីនាឌ ចង់បង្ហាញពីភាពស្អាតស្អំ បង្ហាញពីឆន្ទៈ និងគោលដៅរបស់ខ្លួនចំពោះវិស័យបវរកញ្ញា នេះបើយាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ស្រីនាឌ ផ្ទាល់ ។
យ៉ាងណាមិញបើក្រឡេកទៅមើល ស្រីនាឌ កាលពីពេលប្រកួត Miss Planet International 2024 ឯណោះវិញ ឃើញថាទទួលបានមតិរិះគន់ជាច្រើនពីសំណាក់មហាជន ក៏ព្រោះតែបវរកញ្ញារូបនេះបានដកខ្លួនចេញពីការប្រកួតភ្លាមៗ ដែលការដកពាក្យកាលនោះគឺនៅក្នុងវគ្គផ្តាច់ព្រ័ត្រផ្ទាល់តែម្តង ដែលធ្វើឱ្យមហាជនមានការខឹងសម្បាទៅលើរូបនាងជាខ្លាំង ៕