ប្រជាជនប៉ាឡេស្ទីនដែលរត់ភៀសខ្លួនចេញពីសង្រ្គាម បានត្រលប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញនៅតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃចន្ទ ទី27 ខែមករានេះ។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមធ្វើដំណើរតាមដងផ្លូវសំខាន់ៗឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលយោធាអ៊ីស្រាអែល បានបើកផ្លូវ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់បានយល់ព្រមប្រគល់ចំណាប់ខ្មាំង 3 រូប។ ចំណាត់ការដែលសម្របសម្រួលដោយប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានអនុញ្ញាតឲ្យជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនប្រមាណ 65 ម៉ឺននាក់ ត្រលប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីសង្រ្គាមអស់រយៈពេល 15 ខែ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ 47.000 នាក់ និងប្រមាណ 11 ម៉ឺននាក់ទៀតរងរបួសនោះ។