ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមិនធ្លាប់មាន ដែលមានឈ្មោះ ហ្គាហ្សា 'Gaza' ដើម្បីផ្តល់កិត្តិយសដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមរយៈពេល 15 ខែ។ អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម លោកឧត្តមសេនីយ ហូសេន សាឡាមី (Hossein Salami) និងមេបញ្ជាការកងកម្លាំងអាកាស លោក អាម៊ែរ អាលី ហាជីហ្សាដែស (Amir Ali Hajizadeh) បានចុះត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកនេះ ព្រមទាំងបានបញ្ជាក់ថា យន្តហោះដ្រូននេះ អាចផ្ទុកគ្រាប់បែកបានរហូតដល់ 12 គ្រាប់ ហើយនឹងត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការព្រំដែន។