រាជធានីភ្នំពេញ ៖
ស្ត្រីមានជំងឺប្រចាំកាយម្នាក់ បានរត់ចេញពីមន្ទីរពេទ្យតេជោសន្តិភាព ហើយ មកចង ក សម្លាប់ខ្លួននៅនិងផ្ទះរបស់ខ្លួន ។ ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ ក-៨៦ ភូមិងអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ស្ត្រីរូបនោះ ឈ្មោះអែម សារ៉ាន អាយុ៤២ឆ្នាំ មានលំនៅ នៅផ្ទះកើតហេតុខាងលើ។ តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថានារីរូបនោះ បានចងក សម្លាប់ខ្លួននិងខ្សែភ្លើងដង្កៀបធ្វើសក់ជាប់ទៅនិងផ្លានដំបូលផ្ទះ ។ តាមអ្នកជិតខាង បានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីរូបនោះ បានចុះពីលើកង់បីហើយ ចូលទៅក្នុងផ្ទះ។ ដោយបាត់យូរ ក៏បានទៅសួរនាំនិងនាំគ្នាឡើងទៅមើលឡៅតឿ ក៏ប្រទះឃើញចង ក សម្លាប់ខ្លួនបាត់ទៅហើយ ។
តាមព័ត៌មានឲ្យដឹងថាជនរងគ្រោះរូបនោះ មានជំងឺប្រចាំកាយ(មហារីក)ជាច្រើនឆ្នាំមកហើយ ។ រយៈពេល៣ថ្ងៃមកហើយ ជំងឺ បានរើសឡើងហើយទៅសម្រាកព្យាបាលនៅ ពេទ្យតេជោសន្តិភាព ។ តាមព័ត៌មានដែលដឹងទៀតថា នៅវេលាម៉ោងប្រមាណ 11ថ្ងៃត្រង់ ជំងឺបានធ្វើទុក្ខកាន់តែ ខ្លាំង។ ក្រោយមក ក៏បានប្រាប់កូនស្រីដែលនៅកំដរថា ចេញទៅបន្ទប់ទឹករួចក៏រត់ចេញ ឡើងជិះកង់បីត្រឡប់មកផ្ទះចងក សម្លាប់ខ្លួននៅបន្ទប់ឡាវតឿតែម្ដង បន្សល់ទុកកូនស្រី ចំនួន៤នាក់ ឲ្យនៅកំព្រា ៕