ខេត្តឧត្តរមានជ័យ ៖

ពិតជាគួរឲ្យសង្វេកណាស់! អ្នកបោសសំអាតដោះមីនចំនួន២នាក់ បានពលីជីវិតភ្លាមៗក្នុងឧបហេតុផ្ទុះគ្រាប់មីនក្នុងកិច្ចប្រតិបត្តិការ បំពេញបេសកម្មដែលករណីដ៏រន្ធត់នេះដែរ បានកើតឡើងនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥វេ លាម៉ោង៨និង២០នាទីព្រឹកស្ថិតនៅចំណុចដីស្រែមួយកន្លែង ក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ឲ្យដឹងថាពិតជាមានករណីផ្ទុះមីន០១លើកបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖

១/អឿន ចាន់ដារ៉ា ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។

២/ពៅ  នេពីន ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។

សមត្ថកិច្ច បានបន្តទៀតថាចំពោះករណីខាងលើនេះ ក្រោយទទួលបានពត៌មានភ្លាមលោកអធិការស្រុកត្រពាំងប្រាសាទ បានសហការជាមួយកម្លាំងប៉ុស្តិ៍ កម្លាំងយោធា ចុះទៅដល់ទីតាំងពិនិត្យមើលជាក់ស្តែង និង បានឃើញអ្នកបោសសំអាតគ្រាប់មីនចំនួន២នាក់ បាត់បង់ជីវិតទៅហើយ ។

គួររំលឹកថាបើយោងតាមរបាយការណ៍ជាបឋមពីសមត្ថកិច្ចនៅនិងកន្លែងកើតហេតុផ្ទាល់ បានសន្និដ្ធានថាមូលហេតុនៃការផ្ទុះមីននោះ ដោយសារដោះមីនខុសបច្ចេកទេស ៕