ខេត្តកណ្តាល ៖ 

ជនសង្ស័យពីរនាក់ក្នុងចំណោមបក្សពួកគ្នា៣ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រ ធ្វើការឃាត់ខ្លួននាក់ នៅថ្ងៃទី០១ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី ត្រង់ ចំណុចទំនប់តាអីវ នៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនសង្ស័យ ចំនួន០៣នាក់ ឃាត់ខ្លួន២នាក់ រត់ គេចខ្លួន០១នាក់ ។

   ដោយឡែក វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ រួមមាន៖ 

  ១-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន០១កញ្ចប់តូចទំងន់សរុប ០.២០ក្រាម ។

  ២-ទូរសព្ទ័ចំនួន០២គ្រឿង ម៉ាកOPPO ចំនួន០១គ្រឿង និង ម៉ាកSamsung ចំនួន ០១ គ្រឿង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃទី១ខែមករាឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានជិះល្បាតក្នុងភូមិសាស្ត្រមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យពីរនាក់ គឺ ឈ្មោះ ហេង ប៊ុនហាក់និងឈ្មោះ ឈន សុខរស្មី ក៏ហៅត្រួតពិនិត្យ ឃើញមានថ្នាំ ញៀនចំនួន០១កញ្ចប់តូច ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ បានសារភាពថាថ្នាំញៀន ចំនួន០១កញ្ចប់តូចនេះ ជារបស់ពួកខ្លួនពិតប្រាកដមែនគឺពួកខ្លួនបានចូលលុយគ្នាទៅទិញពីឈ្មោះធឿន ប៊្នថេត នៅចំណុចសំណង់មិនរៀបរយ នៅភូមិ ព្រែកតាកូវ សង្កាត់ ព្រែកតាកូវ ក្រុង អរិយក្សត្រ ខេត្ត កណ្តាល ក្នុងតម្លៃ២២៥០០រៀល ដើម្បីយកមកជក់ ។ 

យោងតាមចម្លើយសារភាព កម្លាំងសមត្ថកិច្ច ក៏បានបន្តស្វែងរកឈ្មោះ ធឿន ប៊ុនថេត បន្ត ទៀតតែរកពុំឃើញ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួននិងយកមករក្សា ទុកនៅ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាម នីតិវិធី ៕