ខេត្តកណ្តាល ៖ 

បុរស០៣នាក់ បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ រវាងម៉ូតូបុកជាមួយម៉ូតូ ពេញទំហឹង កាលពីព្រឹកព្រលឹម វេលាម៉ោង០៦និង១០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ21 ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

សមត្ថកិច្ចជំនាញចរាចរជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានចំនួន០៣នាក់៖ 

១-ឈ្មោះ រិទ្ធ ខេមរា អាយុ២១ឆ្នាំ  រងរបួសបាក់ជើងខាងឆ្វេង បើកបរម៉ូតូម៉ាក NCXពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AR- 8619 ។ 

២-ឈ្មោះ ហាក់ ហួត អាយុ២៤ឆ្នាំ រងរបួសធ្ងន់បែករហែកសាច់ ជាអ្នកបើកបរម៉ូតូម៉ាក DEAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1K- 5114 និង០៣- ឈ្មោះ សឿន តឿ ជិះខាងក្រោយ រងរបួសធ្ងន់ អាយុ១៨ឆ្នាំ ជនរងគ្រោះទាំងពីរ ត្រូវបានដឹកតាមរថយន្តសឺរ៉ែន ស្នងការដ្ធាននគរបាលខេត្តកណ្តាល ដែលចុះបំពេញការងារជួបដោយចៃដន្យ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ។

សមត្ថកិច្ចជំនាញបានដាក់ការសន្និដ្ធានថា÷មូលហេតុករណីគ្រោះថ្នាក់ខាងលើ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក HONDA NCX បើកបរខ្ជីខ្ជារ មិនប្រកាន់ស្ដាំ និងបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។ ចំនែកអ្នកបើកបរម៉ូតូម៉ាក HONDA DREAM បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕