កោះកុង ៖

នៅថ្ងៃទី19 ខែមករា20 24 ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងនិងមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុក   កម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង បានចុះបង្ក្រាបក្មេងៗដែលបង្ហោះម៉ូតូនៅលើស្ពានកោះកុង និងបានចែកចាយពេញ បណ្តាញសង្គម Facebook បានចំនួន ៩ នាក់ ។ 

ចំណែក លោក ហាក់ ឡេង អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថាក្មេងស្ទាវមួយក្រុមបង្ហោះម៉ូតូលើស្ពានកោះកុង ហើយ បង្ហោះក្នុងបណ្តាញសង្គមនោះ ត្រូវបានសមត្ថកិច្ច ស្រុកមណ្ឌលសីមា ស្វែងរកឃើញហើយ និង បានយកមកណែនាំ សំអាតបរិស្ថាន ព្រមទាំងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ថែម ដើម្បីសហការ។

ពលរដ្ឋជាច្រើន បានសំដែងការត្រេកអរ និងអរគុណសមត្ថកិច្ច ដែលបានខំប្រឹងប្រែងស្វែងរក ក្រុមក្មេងទាំងនេះយកមកអប់រំនិងណែនាំ ៕