ខេត្តបាត់ដំបង ៖
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក រដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានបន្តចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់កាណូតស្មាច់ ១៦គ្រឿង ចុះនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើការអប់រំប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹង ដែលមានដាក់បរ-ណរ៉ាវ និងស្បៃម៉ុងបិទអូរ ព្រែក អោយធ្វើការរុះរើ ហើយ ប្រជាពលរដ្ឋ បានយល់ព្រមរុះរើដោយស្ម័គ្រចិត្តផងដែរ ។
ជាមួយគ្នានេះ មន្ត្រីជំនាញ ក៏បានកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹង ក្នុងនោះមាន៖ សាច់ម៉ងប្រវែង ១៦៥០ម៉ែត្រ, ឡុកចំនួន០៥គ្រឿង ,បង្គោលចំនួន ៧០០ដើម , លូស្បៃម៉ុងចំនួន០៨ ,លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម និងបានកាប់បំផ្លាញវត្ថុតាង(ដុតចោលនៅនឹងកន្លែងផងដែរ) ៕