កណ្ដាល:
ផ្ដើមចេញពីទំនាស់ពាក្យសម្ដីគ្នាក្លាយទៅជាអំពើហិង្សាត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ម៉ោង២១និង១០នាទី ចំណុច÷ក្នុងផ្ទះជួល ជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះ ជា គុយទាង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ។
ចំណែកជនសង្ស័យ ឈ្មោះធឿន ស្រីម៉ៅ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ឃាត់ខ្លួន)។
បើតាមសមត្ថកិច្ចបាបឲដឹងថានៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៥ ម៉ោង២១និង១០ នាទី ជនសង្ស័យឈ្មោះធឿន ស្រីម៉ៅ បានមកហៅកូនរបស់ខ្លួននៅកន្លែងផ្ទះជួលរបស់ជនរង គ្រោះ ឈ្មោះជា គុយទាង ភេទស្រី អាយុ៤០ឆ្នាំ ។
បន្ទាប់មកជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយនិងអ្នកជួលបន្ទប់ជួលរបស់ជនរងគ្រោះយ៉ាងខ្លាំង ។ លឺដូចនោះ ជនរងគ្រោះបានដើរមកមើល ឃើញជនសង្ស័យដៃមានកាន់ដុំឥដ្ឋ នៅនិងដៃ រួចបានប្រាប់ទៅជនសង្ស័យថា បើឈ្លោះគ្នាទៅឈ្លោះនៅខាងក្រៅទៅ កុំឲ្យរំខាន គេ ដេកពួន។ លឺដូចនោះជនសង្ស័យបានតបមកវិញថា ស្មើណឹងគ្មានឆ្កែណាដេកទេ ហើយជនរងគ្រោះក៏គ្មានសិទ្ធដេញគាត់ឲ្យទៅឈ្លោះគ្នានៅខាងក្រៅដែរ។
បន្ទាប់មកជនរងគ្រោះនិងជនសង្ស័យក៏បានទាស់ពាក្យសម្តីនិងគ្នាទៅវិញទៅមក ស្រាប់តែ ជនសង្ស័យយកដុំថ្មដែលកាន់នៅនិងដៃមកវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកហូរ ឈាមរួចក៏មានការប្រតាយប្រតប់គ្នាតែម្តងបានអ្នកនៅជិតនោះជួយចាប់បំបែកចេញពីគ្នាតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា វាយ ប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះឈ្មោះជា គុយទាង (ម្ចាស់បន្ទប់ជួល) បណ្តាលឲ្យ ក្បាលជនរងគ្រោះបុកទៅនិងបង្អួចបែបចេញឈាម ប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕