រាជធានីភ្នំពេញ ៖

ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្សប្រុស ដេកអាក្រាតកាយ ធំក្លិនស្អុយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យចុះមកពិនិត្យភ្លាមៗ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០នាទីយប់ ថ្ងៃទី០២ ខែ មករា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ម្ដុំស្ពានអាកាស សាងសង់ថ្មី ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាកសពបុរសខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។ បើតាមប្រភពពីប្រពលរដ្ឋ បានឲ្យដឹងថា នៅវេលាយប់ខាងលើ ពួកគាត់ បានធំក្លិនស្អុយ ក៏នាំគ្នាដើរទៅមើលស្រាប់តែ ប្រទះឃើញសាកសព បុរសម្នាក់ដេកអាក្រាតកាយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យទាក់ទងទៅខាងជំនាញចុះត្រួតពិនិត្យភ្លាមៗ ។

ក្រោយការពិនិត្យនិងកោសល្យវិច្ច័យរួចហើយ  សមត្ថកិច្ច បានបញ្ជាក់ថាគាត់ជាជនអនាថា ហើយគាត់បានដេកស្លាប់ ដោយសារតែខ្យល់គរ ៕