រាជធានីភ្នំពេញ ៖
ស្រ្តីជាកម្មការិនីម្នាក់ បានលេបថ្នាំងងុយដេកអស់៣បន្ទះសម្លាប់ខ្លួន បន្ទាប់ពីមកជួលបន្ទប់ស្នាក់នៅបានតែ៣ថ្ងៃ តែសំណាងល្អ ត្រូវបានម្ចាស់ផ្ទះជួលឃើញទាន់គាស់បន្ទប់ហើយទាក់ទងហៅរថយន្តសាមុយបញ្ជូនទៅសង្គ្រោះ ។ ហេតុការណ៍នោះ បង្កឲ្យមានការភ្ញាក់ផ្អើកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរូបនោះឈ្មោះស្រីម៉ាប់ អាយុ ៣៦ឆ្នាំ មានមុខរបរជាកម្មការីនីរោងចក្រស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តសៀមរាប ។ បើតាមស្រ្តីម្ចាស់បន្ទប់ជួល បានឲ្យដឹងថាស្រ្តីខាងលើ បានមកជួលបន្ទប់ស្នាក់នៅ ទើបតែបាន៣ថ្ងៃក្នុង១ខែ ចំនួន២០ម៉ឺនរៀល ដោយកក់ថ្លៃបន្ទប់ ចំនួន៦ម៉ឺនរៀល ។
ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣ខែមករានេះ គាត់មានការសង្ស័យដោយពុំឃើញស្ត្រីរូបនេះ ចេញមកក្រៅដោយចាក់សោបន្ទប់ជាប់ ហើយ គាត់ គោះទ្វារហើយក៏មិនឆ្លើយតបក៏ បានហៅប្ដី យកដែកមកគាស់ទ្វារបន្ទប់ចូលទៅក្នុងបន្ទប់មើលឃើញកម្មការិនីរូបដេកស្ដូកស្ដឹងបែកពពុះមាត់និងមានសំបកថ្នាំងងុយដេក៣បន្ទះនៅក្បែរខ្នើយ ។
ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងទៀតថា ភ្លាមៗនោះ គាត់ ក៏បាននាំគ្នាសែងចុះពីលើជាន់ទី៣ មកក្រោម ហើយ បានធ្វើចលនាសង្គ្រោះទើបដឹងខ្លួនវិញ ហើយ បានរាយការណ៍ទៅ មេភូមិមកសួរនាំតែនាងពុំនិយាយស្ដីអ្វីឡើយ។ គេពុំដឹងថានារីរូបនោះ មានវិបត្តិអ្វីនោះទេបានជាលេបថ្នាំងងុយដេកប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ។ បន្ទាប់ពីដឹងខ្លួនវិញស្ត្រីជាម្ចាស់បានប្រគល់លុយ ៦ម៉ឺនរៀលទៅឱ្យស្ត្រីរូបនោះវិញ ហើយ ទាក់ទងហៅរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បញ្ជូនទៅសង្រ្គោះ ៕