ទោះបីចប់ការប្រកួតហើយក្ដី ក៏ទស្សនិកជនអ្នកគាំទ្រវិស័យបាល់ទះនៅកម្ពុជា ចង់ចាំមិនភ្លេចការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ផងដែរ ។
យោងតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍គំរប់ខួប ៤៦ឆ្នាំ ៧ មករា ១៩៧៩ ដល់ ៧ មករា ២០២៥ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ។ ក្រៅពីនេះ វាក៏ដើម្បីជំរុញដល់ក្រុមកីឡាបាល់ទះទាំងផ្នែកបុរស និងនារីឲ្យកាន់តែមានសកម្មភាពផុសផុល និងអាចពង្រឹងសមត្ថភាពខ្លួនតាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ ។
តាមរបាយការណ៍បច្ចកទេសពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ មានការចូលរួមប្រកួតពីសមាគម-ក្លិប-ក្រុមនារីចំនួន ៨ក្រុម និងបុរសចំនួន ៤ក្រុម ។
ជាលទ្ធផល បិទបញ្ចប់ការប្រកួតវិញ្ញាសាបុរស ៖
🥇 សមាគមកីឡាបាល់ទះវិសាខា ទទួលបានជ័យលាភីលេខ១
🥈 សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានជ័យលាភីលេខ២
🥉 ក្លិបស្នងការនគបាលរាជធានីភ្នំពេញទទួលបានជ័យលាភីលេខ៣។
ជាលទ្ធផល បិទបញ្ចប់ការប្រកួតវិញ្ញាសានារី ៖
🥇 ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១
🥈 ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ២
🥉 ក្លឹបបាល់ទះមន្ទីរអបរំយុវជនរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ៣ ៕