យោងតាមប្រភពពីយោធាប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ទី14 ខែមករានេះ។ ការបាញ់នេះធ្វើឡើងប្រមាណមួយសប្តាហ៍ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនអះអាងថា ជាគ្រាប់មីស៊ីលផ្លោងល្បឿនលឿនជាងសម្លេងកម្រិតមធ្យមថ្មីជាលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំមុន។ ការបាញ់បង្ហោះចុងក្រោយនេះ ក៏ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោកប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រលប់ចូលកាន់តំណែងវិញ ។