ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ដំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងសន្និសីទសារព័ត៌មាន និង ពិធីចាប់ឆ្នោទចែកពូល នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ក្នុងឧកាសនោះផងដែរ ឯកឧត្តម សរ សិទ្ធិ ក៏បានបញ្ជាល់ផងដែលថាគោលបំណងចម្បងរបស់យើងក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។ ហើយការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ គឺជាលើកទី២ហើយ បន្ទាប់ពីព្រឹត្តិការណ៍លើកទី១ បានបិទបញ្ចប់ទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ និងទទួលបាននូវការលើកសរសើរពីថ្នាក់ដឹកនាំជាច្រើន។ ហើយសម្រាប់ការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥នេះ ក៏ដូចជាការប្រគួតគ្រប់រដូវកាល ឯកឧត្តម អំពាវនាវឲមន្រ្តីចំណុះក្រសួងមហាផ្ទៃទាំងអស់ចូលរួមលេងកីឡា និងបង្កើតខ្លឹបឲបានច្រើនដើម្បីចូលរួមប្រគួតឲបានច្រើន ។
ឯកឧត្តមក៍មានប្រសាន៍បន្ថែមថា ជំនួសមុខឱ្យគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមការប្រកួត ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់អនុសាសន៍ និងបានផ្តល់នូវការគាំទ្រ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡានេះឡើង ។
គួតបញ្ជាក់ផងដែរថា ៖ ក្លឹបដែលបានចូលរួមមានចំនួប១៣ ចំពោះកម្មវិធីប្រកួតវិញ គឺត្រូវចាប់ផ្តើមពិធី បើក នៅថ្ងៃទី១៦ ខែមករា និងកម្មវិធី បិទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលពិធី "បើក" និងពិធី "បិទ" នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយឡែក ចំពោះការប្រកួតនានា គឺត្រូវធ្វើការប្រកួតនៅទីលានបាល់ទាត់ នៃវិទ្យាល័យបឹងត្របែក ។